តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
តារាងពេលនៃវគ្គសិក្សា
ទីកន្លែងនៃមជ្ឈមណ្ឌល: វិបសៃ | ផែនទី
** លុះត្រាតែបានកត់សម្គាល់ផ្សេងពីនេះ បទបញ្ជានៃវគ្គសិក្សានឹងផ្តល់ជូនជាភាសាខាងក្រោម: អង់គ្លេស / ខ្មែរ
«ធម្មលដ្ឋិកា» ដែលមានន័យថា «ឈើច្រត់ធម៌» ស្ថិតនៅភ្នំទ្រុងមាន់ ក្នុងឃុំក្រពើជើង ស្រុកភ្នំសំពៅ ខេត្តបាត់ដំបង នាភាគពាយព្យនៃប្រទេសកម្ពុជា។ មជ្ឈមណ្ឌលនេះស្ថិតក្នុងតំបន់ជនបទមួយ មានចម្ងាយប្រមាណ ១៨គម ពីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ ហើយគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៣,៩ ហិចតា ព័ទ្ធជុំវិញភ្នំទ្រុងមាន់។ ចាប់តាំងពីខែមករា ឆ្នាំ ២០០៤ មក វិបស្សនាបានរីកសាយជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជា ដោយមជ្ឈមណ្ឌលបានបើកវគ្គសិក្សាសម្រាប់សិស្សជាតិខ្មែរ និង បរទេស ទាំងព្រះសង្ឃ ទាំងគ្រហស្ថ។
ធម្មសាលនៃមជ្ឈមណ្ឌលអាចទទួលសិស្សបានលើសពី ១៨០ នាក់ ហើយមជ្ឈមណ្ឌលអាចទទួលសិស្សឲ្យស្នាក់អាស្រ័យបានចំនួន ១៥២ រូប (ព្រះសង្ឃ ១៤ អង្គ, សិស្សប្រុស ៤២ នាក់ និង សិស្សស្រី ៩៤ នាក់)។ ក្នុងពេលបច្ចុប្បន្ន ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ, សតិបដ្ឋាន, ២០ថ្ងៃ, ៣០ថ្ងៃ, ៣ថ្ងៃ និង វគ្គកុមារ។ វគ្គទាំងអស់នេះត្រូវបានដឹកនាំដោយគ្រូជំនួយជាជនជាតិខ្មែរ មានភេទជាព្រះសង្ឃ និង គ្រហស្ថ នៅក្នុងប្រទេស និង មកពីអឺរ៉ុប និង សហរដ្ឋអាមេរិក ព្រមទាំងពេលខ្លះមានគ្រូជាតិបរទេសផងដែរ។
- ចូលទម្រង់បែបបទពាក្យសុំដោយការចុច ស្នើសុំ សម្រាប់វគ្គសិក្សាដែលចង់បាន។ សិស្សចាស់នឹងទទួលជម្រើសឲ្យបម្រើធម៌។
- សូមអានដោយយកចិត្តទុកដាក់នូវសេចក្តីណែនាំអំពីបច្ចេកទេស និង ច្បាប់វិន័យ ដែលអ្នកនឹងត្រូវបានស្នើសុំឲ្យគោរពតាម ក្នុងអំឡុងពេលនៃវគ្គសិក្សារបស់អ្នក។
- សូមបំពេញគ្រប់ផ្នែកទាំងអស់នៃទម្រង់បែបបទពាក្យសុំនេះឲ្យបានពេញលេញទាំងស្រុង ហើយប្រគល់វា។ អ្នកត្រូវការពាក្យសុំមួយដើម្បីចុះបញ្ជីសម្រាប់គ្រប់វគ្គសិក្សាទាំងអស់។
- សូមរង់ចាំការជូនដំណឹង។ ការឆ្លើយតបទាំងអស់នឹងធ្វើឡើងតាមអ៊ីមែល បើអ្នកផ្តល់អាសយដ្ឋានអ៊ីមែលក្នុងពាក្យសុំរបស់អ្នក។ ដោយសារចំនួននៃពាក្យសុំមានច្រើន វាអាចត្រូវការពេលដល់ទៅពីរសប្តាហ៍ មុនពេលទទួលការជូនដំណឹង។
- បើពាក្យសុំរបស់អ្នកត្រូវបានយល់ព្រមទទួល នោះយើងតម្រូវឲ្យអ្នកបញ្ជាក់ថា អ្នកនឹងចូលរួម ដើម្បីធានាឲ្យមានកន្លែងរបស់អ្នកក្នុងវគ្គសិក្សា។
ធម្មលដ្ឋិកា
អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិលេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរសព្ទ៖ ០៩២ ៩៣១ ៦៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.latthika.dhamma.org
ការិយាល័យកណ្ដាលនៅភ្នំពេញនៃអង្គការវិបស្សនាកម្ពុជា (អ.វ.ក) (សម្រាប់ថ្ងៃអាទិត្យប៉ុណ្ណោះ)
អាសយដ្ឋាន៖ ផ្ទះលេខ ៧០, ផ្លូវលេខ ១៣, បុរីពិភពថ្មីចំការដូង, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព្ទទំនាក់ទំនង៖ ០៩២ ៨០៣ ៤០៦
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kh.dhamma.org
ទម្រង់បែបបទពាក្យសុំលើបណ្តាញអ៊ីនធឺណិតអ៊ិនគ្រីបព័ត៌មានរបស់អ្នក មុនពេលវាត្រូវបានផ្ញើចេញពីកុំព្យូទ័ររបស់អ្នកទៅសឺវើកម្មវិធីរបស់យើង។ ទោះជាយ៉ាងនេះក្តី វាអាចមិនមានសន្តិសុខទាំងស្រុងឡើយ សូម្បីតែបានប្រើអ៊ិនគ្រីបសិនក៏ដោយ។ បើអ្នកព្រួយបារម្ភអំពីលទ្ធភាពមានហានិភ័យលើសន្តិសុខនៃព័ត៌មានសម្ងាត់របស់អ្នក ខណៈពេលវាស្ថិតនៅលើអ៊ីនធឺណិត ចូរកុំប្រើទម្រង់បែបបទនេះ ហើយជំនួសនេះ សូម ទាញយក ពាក្យសុំមួយមកបំពេញ។ បោះពុម្ព ហើយបំពេញពាក្យសុំនោះ។ រួចហើយសូមផ្ញើទម្រង់បែបបទនេះទៅអ្នករៀបចំវគ្គសិក្សា។ តាមរយៈការផ្ញើទូរសារ ឬ ផ្ញើតាមប្រៃសណីយ៍នូវទម្រង់បែបបទនៃពាក្យសុំរបស់អ្នក វាអាចពន្យាពេលដំណើរការចុះបញ្ជីពីមួយទៅពីរសប្តាហ៍។
ដើម្បីចូលមើលវិបសៃតាមតំបន់របស់សិស្សចាស់ សូមចុច http://www.latthika.dhamma.org/os។ អ្នកនឹងត្រូវការ ឈ្មោះអ្នកប្រើប្រាស់ និង ពាក្យសម្ងាត់ ដើម្បីចូលមើលទំព័រទាំងនេះ។
សំណួរនានាអាចសួរបានដោយការផ្ញើអ៊ីមែលទៅ៖ [email protected]
វគ្គសិក្សាទាំងអស់ត្រូវបានដំណើរការឡើងដោយផ្អែកលើការបរិច្ចាគទាន។ ចំណាយទាំងអស់ត្រូវបានបំពេញដោយការបរិច្ចាគទានពីអ្នកដែលបានបញ្ចប់វគ្គសិក្សា និង បានទទួលប្រយោជន៍ពីវិបស្សនា ហើយមានបំណងចង់ឲ្យអ្នកដទៃទទួលប្រយោជន៍ដូចពួកគេដែរ។ ទាំងគ្រូ និង គ្រូជំនួយមិនបានទទួលលាភការអ្វីឡើយ; ពួកគេ និង អ្នកដែលបម្រើក្នុងវគ្គសិក្សាគឺស្ម័គ្រចិត្តចំណាយពេលរបស់ពួកគេ។ ដូច្នេះវិបស្សនាគឺផ្តល់ជូនដោយឥតគិតថ្លៃ ពោលគឺគ្មានការធ្វើជំនួញអ្វីទាំងអស់។
សិស្សចាស់ គឺជាអ្នកដែលបានបញ្ចប់វគ្គសិក្សាវិបស្សនាកម្មដ្ឋាន 10 ថ្ងៃ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ សិស្សចាស់មានឱកាសដើម្បីផ្តល់ការបម្រើធម៌នៅក្នុងវគ្គសិក្សាដែលបានរាយខាងលើ។
វគ្គសិក្សាពីរភាសា គឺជាវគ្គសិក្សាដែលបង្រៀនជាពីរភាសា។ សិស្សទាំងអស់នឹងបានស្តាប់បទបញ្ជាអំពីការចម្រើនកម្មដ្ឋានប្រចាំថ្ងៃ ជាភាសាទាំងពីរ។ ធម្មទេសនាពេលល្ងាចនឹងធ្វើឡើងដាច់ពីគ្នា។
វគ្គសិក្សាកម្មដ្ឋានធ្វើឡើងទាំងនៅក្នុងមជ្ឈមណ្ឌល និង នៅក្នុងកន្លែងមិនមែនមជ្ឈមណ្ឌល។ មជ្ឈមណ្ឌលកម្មដ្ឋានគឺជាកន្លែងដែលបានបម្រុងសម្រាប់ធ្វើវគ្គសិក្សាជាប្រចាំ ពេញមួយឆ្នាំ។ មុនពេលមជ្ឈមណ្ឌលកម្មដ្ឋានក្នុងប្រពៃណីនេះត្រូវបានបង្កើតឡើង វគ្គសិក្សាទាំងអស់ត្រូវបានធ្វើឡើងនៅកន្លែងបណ្តោះអាសន្ន ដូចជាកន្លែងបោះជំរំ, មជ្ឈមណ្ឌលសាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែងស្រដៀងនេះ។ សព្វថ្ងៃនេះ ក្នុងតំបន់ដែលមិនទាន់មានមជ្ឈមណ្ឌលនៅឡើយ ប៉ុន្តែមានសិស្សចាស់ធ្លាប់ចូលរួមវគ្គសិក្សាវិបស្សនារស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវបានធ្វើឡើងក្នុងទីកន្លែងមិនមែនមជ្ឈមណ្ឌល។