វិបស្សនា
បង្រៀនដោយលោក ស.ន. ហ្គោឥនកា

កម្មដ្ឋាន
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
សទ្ទានុក្រម
ទូទៅ
វគ្គសិក្សាពីរភាសា គឺជាវគ្គសិក្សាដែលបង្រៀនជាពីរភាសា។ សិស្សទាំងអស់នឹងបានស្តាប់បទបញ្ជាអំពីការចម្រើនកម្មដ្ឋានប្រចាំថ្ងៃ ជាភាសាទាំងពីរ។ ធម្មទេសនាពេលល្ងាចនឹងធ្វើឡើងដាច់ពីគ្នា។
សិស្សចាស់ គឺជាអ្នកដែលបានបញ្ចប់វគ្គសិក្សាវិបស្សនាកម្មដ្ឋាន 10 ថ្ងៃ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ សិស្សចាស់មានឱកាសដើម្បីផ្តល់ការបម្រើធម៌នៅក្នុងវគ្គសិក្សាដែលបានរាយខាងលើ។
វគ្គសិក្សាទាំងអស់ត្រូវបានដំណើរការឡើងដោយផ្អែកលើការបរិច្ចាគទាន។ ចំណាយទាំងអស់ត្រូវបានបំពេញដោយការបរិច្ចាគទានពីអ្នកដែលបានបញ្ចប់វគ្គសិក្សា និង បានទទួលប្រយោជន៍ពីវិបស្សនា ហើយមានបំណងចង់ឲ្យអ្នកដទៃទទួលប្រយោជន៍ដូចពួកគេដែរ។ ទាំងគ្រូ និង គ្រូជំនួយមិនបានទទួលលាភការអ្វីឡើយ; ពួកគេ និង អ្នកដែលបម្រើក្នុងវគ្គសិក្សាគឺស្ម័គ្រចិត្តចំណាយពេលរបស់ពួកគេ។ ដូច្នេះវិបស្សនាគឺផ្តល់ជូនដោយឥតគិតថ្លៃ ពោលគឺគ្មានការធ្វើជំនួញអ្វីទាំងអស់។
វគ្គសិក្សាកម្មដ្ឋានធ្វើឡើងទាំងនៅក្នុងមជ្ឈមណ្ឌល និង នៅក្នុងកន្លែងមិនមែនមជ្ឈមណ្ឌល។ មជ្ឈមណ្ឌលកម្មដ្ឋានគឺជាកន្លែងដែលបានបម្រុងសម្រាប់ធ្វើវគ្គសិក្សាជាប្រចាំ ពេញមួយឆ្នាំ។ មុនពេលមជ្ឈមណ្ឌលកម្មដ្ឋានក្នុងប្រពៃណីនេះត្រូវបានបង្កើតឡើង វគ្គសិក្សាទាំងអស់ត្រូវបានធ្វើឡើងនៅកន្លែងបណ្តោះអាសន្ន ដូចជាកន្លែងបោះជំរំ, មជ្ឈមណ្ឌលសាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែងស្រដៀងនេះ។ សព្វថ្ងៃនេះ ក្នុងតំបន់ដែលមិនទាន់មានមជ្ឈមណ្ឌលនៅឡើយ ប៉ុន្តែមានសិស្សចាស់ធ្លាប់ចូលរួមវគ្គសិក្សាវិបស្សនារស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវបានធ្វើឡើងក្នុងទីកន្លែងមិនមែនមជ្ឈមណ្ឌល។
ប្រភេទវគ្គសិក្សា
វគ្គសិក្សាខ្លីសម្រាប់សិស្សចាស់ (1-3 ថ្ងៃ) គឺសម្រាប់សិស្សទាំងឡាយណាដែលបានបញ្ចប់វគ្គសិក្សាវិបស្សនាកម្មដ្ឋាន 10 ថ្ងៃ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ សិស្សចាស់ទាំងអស់ត្រូវបានស្វាគមន៍ឲ្យដាក់ពាក្យសុំចូលរួមវគ្គសិក្សាទាំងនេះ រួមទាំងអ្នកដែលបានខកខានក្នុងការបដិបត្តិចាប់តាំងពីវគ្គសិក្សាចុងក្រោយរបស់ពួកគេ។
វគ្គសិក្សា 10 ថ្ងៃ គឺជាវគ្គសិក្សាមូលដ្ឋានដំបូងនៃវិបស្សនាកម្មដ្ឋាន ដែលក្នុងអំឡុងពេលនេះ បច្ចេកទេសវិបស្សនាត្រូវបានបង្រៀនមួយជំហានម្តងៗ ជារៀងរាល់ថ្ងៃ។ វគ្គសិក្សានេះចាប់ផ្តើមបន្ទាប់ពីអំឡុងពេលចុះឈ្មោះនៅម៉ោង 2-4 រសៀល និង ការណែនាំអំពីវគ្គសិក្សា បន្ទាប់មកជាការចម្រើនកម្មដ្ឋាន 10 ថ្ងៃពេញ ហើយចប់នៅព្រឹកថ្ងៃទី 11 វេលាម៉ោង 7 និង 30 នាទីព្រឹក។
វគ្គសិក្សា 10 ថ្ងៃ សម្រាប់នាយកប្រតិបត្តិ គឺជាវគ្គសិក្សាមូលដ្ឋានដំបូងនៃវិបស្សនាកម្មដ្ឋាន ជាពិសេសសម្រាប់នាយកប្រតិបត្តិអាជីវកម្ម និង មន្ត្រីរដ្ឋាភិបាល ដែលក្នុងអំឡុងពេលនេះ បច្ចេកទេសវិបស្សនាត្រូវបានបង្រៀនមួយជំហានម្តងៗ ជារៀងរាល់ថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល វិបសៃវគ្គសិក្សាសម្រាប់នាយកប្រតិបត្តិ។ វគ្គសិក្សានេះចាប់ផ្តើមបន្ទាប់ពីអំឡុងពេលចុះឈ្មោះនៅម៉ោង 2-4 រសៀល និង ការណែនាំអំពីវគ្គសិក្សា បន្ទាប់មកជាការចម្រើនកម្មដ្ឋាន 10 ថ្ងៃពេញ ហើយចប់នៅព្រឹកថ្ងៃទី 11 វេលាម៉ោង 7 និង 30 នាទីព្រឹក។
វគ្គសិក្សា 10 ថ្ងៃ សម្រាប់សិស្សចាស់ មានកាលវិភាគ និង វិន័យដូចគ្នានឹងវគ្គសិក្សា 10 ថ្ងៃដែរ។ វគ្គសិក្សាទាំងនេះបើកចំពោះសិស្សចាស់ដែលមធ្យ័ត និង បានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 3 ដង និង វគ្គសិក្សាសតិបដ្ឋាន 1ដង, មិនធ្លាប់បានបដិបត្តិបច្ចេកទេសកម្មដ្ឋានផ្សេងទៀត ចាប់តាំងពីវគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ, បានបដិបត្តិបច្ចេកទេសវិបស្សនានេះយ៉ាងតិចមួយឆ្នាំ និង ជាអ្នកព្យាយាមរក្សាសិក្ខាបទប្រាំនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ព្រមទាំងព្យាយាមរក្សាការបដិបត្តិជារៀងរាល់ថ្ងៃ។
វគ្គសិក្សា 10 ថ្ងៃ ពិសេស បើកតែចំពោះសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ុបក្នុងបច្ចេកទេសនេះ ហើយបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 5 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង, បានបម្រើធម៌ក្នុងវគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។
វគ្គសិក្សា 20 ថ្ងៃ បើកតែចំពោះសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ុបក្នុងបច្ចេកទេសនេះ ហើយបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 5 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង, បានបម្រើធម៌ក្នុងវគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។
វគ្គសិក្សា 30 ថ្ងៃ បើកតែចំពោះសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ុបក្នុងបច្ចេកទេសនេះ ហើយបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 6 ដង (1 ដង បន្ទាប់ពីចូលរួមវគ្គសិក្សា 20 ថ្ងៃ លើកទីមួយរបស់ពួកគេ), វគ្គសិក្សា 20 ថ្ងៃ 1 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។
វគ្គសិក្សា 45 ថ្ងៃ បើកតែចំពោះបុគ្គលដែលបានចូលរួមបម្រើធម៌ និង គ្រូជំនួយ ដែលបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 7 ដង (1 ដង បន្ទាប់ពីចូលរួមវគ្គសិក្សា 30 ថ្ងៃ លើកទីមួយរបស់ពួកគេ), វគ្គសិក្សា 30 ថ្ងៃ 2 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 3 ឆ្នាំ ប៉ុណ្ណោះ។
វគ្គសិក្សា 60 ថ្ងៃ បើកតែចំពោះបុគ្គលដែលបានចូលរួមបម្រើធម៌ និង គ្រូជំនួយ ដែលបានបញ្ចប់វគ្គសិក្សា 45 ថ្ងៃ យ៉ាងតិច 2 ដង, បានបដិបត្តិបច្ចេកទេសនេះយ៉ាងតិច 5 ឆ្នាំ ដោយរក្សាការបដិបត្តិប្រចាំថ្ងៃ (ពីរម៉ោងក្នុងមួយថ្ងៃ) ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ, វៀរចាកពីការសម្លាប់ ការប្រព្រឹត្តខុសក្នុងកាម ការសេពគ្រឿងស្រវឹង និង សិក្ខាបទផ្សេងទៀតបានល្អបំផុតតាមសមត្ថភាពរបស់ខ្លួន ក្នុងរយៈពេលយ៉ាងតិច 1 ឆ្នាំ និង មានចន្លោះពេលយ៉ាងតិច 6 ខែ ចាប់តាំងពីការអង្គុយក្នុងវគ្គសិក្សាវែងចុងក្រោយ; ចន្លោះពេល 10 ថ្ងៃ រវាងវគ្គសិក្សាវែង និង វគ្គសិក្សាដទៃផ្សេងទៀត; វគ្គសិក្សានេះអនុញ្ញាតតែចំពោះគ្រូជំនួយ និង អ្នកដែលចូលរួមបម្រើធម៌យ៉ាងសកម្មខ្លាំងប៉ុណ្ណោះ។
វគ្គសិក្សាកុមារ បើកចំពោះកុមារទាំងអស់ដែលមានអាយុ 8-12 ឆ្នាំ ដែលចង់រៀនចម្រើនកម្មដ្ឋាន។ ឪពុកម្តាយ/អាណាព្យាបាលមិនចាំបាច់ជាអ្នកចម្រើនកម្មដ្ឋានឡើយ។
កម្មវិធីសម្រាប់សិស្សចាស់ គឺស្រដៀងគ្នានឹង ទិវាពលកម្ម ដែលជាពេលវេលាដើម្បីធ្វើកិច្ចការថែទាំមជ្ឈមណ្ឌល, ការសាងសង់, គម្រោងទីស្នាក់អាស្រ័យ និង សួនច្បារ ប៉ុន្តែក្នុងអំឡុងពេលនេះមានកម្មវិធីពេញលេញ និង មានរចនាសម្ពន្ធ, ឱកាសដើម្បីជួបជាមួយគ្រូជំនួយ និង អាចមានកិច្ចប្រជុំរបស់គណៈកម្មាធិការ និង ម្ចាស់មូលនិធិ។ សិស្សចាស់ ទាំងអស់ត្រូវបានស្វាគមន៍ឲ្យចូលរួម។ កម្មវិធីប្រចាំថ្ងៃនឹងរួមបញ្ចូលការអង្គុយជាក្រុម 3 ដង ជាមួយនឹងថិរវេលាធ្វើការនាពេលព្រឹក និង ពេលរសៀល ហើយនាពេលព្រលប់នឹងមានចាក់ខ្សែអាត់អំពីធម្មទេសនាពិសេស និង សន្ទរកថាដែលលោក ស.ន. ហ្គោឥនកា បានថ្លែងចំពោះសិស្សចាស់។
ទិវាទ្វារចំហ ធ្វើឡើងនៅចន្លោះវគ្គសិក្សាកម្មដ្ឋាននីមួយៗ។ មនុស្សគ្រប់រូបត្រូវបានស្វាគមន៍ឲ្យចូលរួម និង ស្វែងយល់អំពីវិបស្សនាកម្មដ្ឋាន និង មជ្ឈមណ្ឌល។
វគ្គសិក្សាសតិបដ្ឋាន មានកាលវិភាគ និង វិន័យដូចគ្នានឹងវគ្គសិក្សា 10 ថ្ងៃដែរ។ ចំណុចខុសគ្នាត្រង់ខ្សែអាត់ដែលចាក់នៅពេលព្រលប់ គឺជាធម្មទេសនាដែលបានពន្យល់អំពីសតិបដ្ឋានសូត្រយ៉ាងក្បោះក្បាយ។ ធម្មទេសនានេះគឺជាអត្ថបទគោលដែលពន្យល់យ៉ាងលម្អិតអំពីបច្ចេកទេសវិបស្សនា។ វគ្គសិក្សាទាំងនេះបើកចំពោះសិស្សចាស់ដែលមធ្យ័ត និង បានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 3 ដង (មិនរួមបញ្ចូលវគ្គសិក្សាដែលបានបម្រើ), មិនធ្លាប់បានបដិបត្តិបច្ចេកទេសកម្មដ្ឋានផ្សេងទៀត ចាប់តាំងពីវគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ, បានបដិបត្តិបច្ចេកទេសវិបស្សនានេះយ៉ាងតិចមួយឆ្នាំ និង ជាអ្នកព្យាយាមរក្សាការចម្រើនកម្មដ្ឋាន និង សិក្ខាបទប្រាំនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ យ៉ាងតិចបំផុត ចាប់តាំងពីពេលដែលស្នើសុំចូលរួមវគ្គសិក្សានេះ។
ស្វ័យវគ្គសិក្សារបស់សិស្សចាស់ មានកាលវិភាគ និង វិន័យដូចគ្នានឹងវគ្គសិក្សា 10 ថ្ងៃដែរ។ ចំណុចខុសគ្នាត្រង់គ្មានគ្រូដឹកនាំ។ វគ្គសិក្សាទាំងនេះបើកចំពោះសិស្សចាស់ដែលមធ្យ័ត និង បានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 3 ដង, មិនធ្លាប់បានបដិបត្តិបច្ចេកទេសកម្មដ្ឋានផ្សេងទៀត ចាប់តាំងពីវគ្គសិក្សា 10 ថ្ងៃ ចុងក្រោយរបស់ពួកគេ, បានបដិបត្តិបច្ចេកទេសវិបស្សនានេះយ៉ាងតិចមួយឆ្នាំ និង ជាអ្នកព្យាយាមរក្សាសិក្ខាបទប្រាំនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
ទិវាពលកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមធ្វើកិច្ចការថែទាំមជ្ឈមណ្ឌល, ការសាងសង់, គម្រោងទីស្នាក់អាស្រ័យ និង សួនច្បារ ជាដើម។ សិស្សចាស់ ទាំងអស់ត្រូវបានស្វាគមន៍ឲ្យចូលរួម។ កម្មវិធីប្រចាំថ្ងៃនឹងរួមបញ្ចូលការអង្គុយជាក្រុម 3 ដង ជាមួយនឹងថិរវេលាធ្វើការនាពេលព្រឹក និង ពេលរសៀល។ នាពេលព្រលប់ខ្លះ នឹងមានចាក់ខ្សែអាត់អំពីធម្មទេសនាពិសេស និង សន្ទរកថាដែលលោក ស.ន. ហ្គោឥនកា បានថ្លែងចំពោះសិស្សចាស់។
វគ្គសិក្សាអាណាបាណសម្រាប់ក្មេងជំទង់ មានសម្រាប់ក្មេងជំទង់ដែលមានអាយុពី 13-18 ឆ្នាំ។ ឪពុកម្តាយ/អាណាព្យាបាលរបស់ពួកគេមិនចាំបាច់ជាអ្នកចម្រើនវិបស្សនាកម្មដ្ឋានឡើយ។